ក្រុមហ៊ុនហ្កា អុី យ៉ា
គ្លូប៊ល អេកសិន ហ្វរ អុិនវ៉ាយរិនម៉ិន អេវែរណេស ផាប់ប្ល៊ីក លីមីធីត ខមភេនី
ក្រុមហ៊ុនគ្រប់គ្រងកាកសំណល់រឹង
ហ្កា អុី យ៉ា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ជាមួយគោលបំណងដើម្បីក្លាយជាក្រុមហ៊ុនគ្រប់គ្រងកាកសំណល់ ឈានមុខគេនៅក្នុងប្រទេសដែលផ្តោតលើការគ្រប់គ្រងបរិស្ថាន និងការលើកកម្ពស់សេដ្ឋកិច្ចចក្រា។
ហ្កា អុី យ៉ា អនុវត្តការគ្រប់គ្រងការប្រមូល សម្អាត និងចោលសំរាម សំណល់រឹងទីប្រជុំជនក្នុងក្រុងធំៗចំនួនពីរនៅកម្ពុជា គឺរាជធានីភ្នំពេញ និងខេត្តសៀមរាប ព្រមទាំងខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ ។
ចក្ខុវិស័យ៖ ក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងការគ្រប់គ្រងសំណល់ ប្រកបដោយនិរន្តរភាព តាមរយៈការអនុវត្ត ដំណោះស្រាយប្រកបដោយន័យប្រឌិត ដែលការពារបរិស្ថាន លើកកម្ពស់សុខុមាលភាពសហគមន៍ និងលើកកម្ពស់សេដ្ឋកិច្ចចក្រា។
បេសកកម្ម៖ ផ្តល់សេវាកម្មគ្រប់គ្រងកាកសំណល់ប្រកបដោយប្រសិទ្ធភាព និងភាពជឿជាក់ទទួលខុសត្រូវចំពោះបរិស្ថានការកាត់បន្ថយកាកសំណល់ការកែច្នៃឡើងវិញបន្ថែមទៀតនឹងធ្វើការក្នុងភាពជាដៃគូជាមួយសហគមន៍លើអាជីវកម្មដើម្បីបង្កើតអនាគតមួយដែលស្អាត និងស្រស់បំព្រងជាងមុន។
គុណតម្លៃ៖ (សូហ្វី)
• ភាពខ្លាំងចេញពីគំនិតចម្រុះជាតិសាសន៍
• ការបើកចិត្តទទួលយកមតិយោបល់ផ្សេងៗ
• សេរីភាពដោយការទទួលខុសត្រូវ
• គំនិតច្នៃប្រឌិតប្រកបដោយនវានុវត្តន៍
• គំនិតជាសហគ្រិន។