ហ្កា អុី យ៉ា ចូលរួមជាមួយអាជ្ញាធរខេត្តសៀមរាបក្នុងការប្រារព្ធទិវាបរិស្ថានពិភពលោកឆ្នាំ២០២៤

world environment day 2024

  នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ហ្កា​ អុី យ៉ា ដែលជាក្រុមហ៊ុនប្រមូលសំរាមនៅក្នុងខេត្តសៀមរាប បានសហការជាមួយរដ្ឋបាលខេត្តសៀមរាបមន្ទីរបរិស្ថានខេត្ត សាលាក្រុងសៀមរាប និងសង្កាត់ទាំងអស់ក្នុងក្រុងសៀមរាប ដើម្បីរៀបចំកម្មវិធីសម្អាតបរិស្ថាននៅក្នុងក្រុងសៀមរាប។

  គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃការប្រារព្ធទិវាបរិស្ថានពិភពលោកនៅថ្ងៃទី៥ ខែមិថុនា ក្រោមប្រធានបទ “ការស្តារគុណភាពដី ការធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីរស់ឡើងវិញ និងភាពធន់នឹងគ្រោះរាំងស្ងួត”។ កម្មវិធីនេះត្រូវបានប្រារព្ធឡើងដោយមានការចូលរួមពីលោក យុន លីនណេ អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *