គោលការណ៍សងប្រាក់ និងការប្រគល់ទំនិញមកវិញ

១. ការលក់ធុងសំរាម

*អាចអនុវត្តបានសម្រាប់កាកសំណល់រឹងដែលបានវេចខ្ចប់ត្រឹមត្រូវ និងកំណត់ត្រឹមចំណុចប្រមូលដែលបានកំណត់តែមួយប៉ុណ្ណោះ។

  នៅ ហ្កា អុី យ៉ា យើងមានគោលបំណងផ្តល់នូវផលិតផលដែលមានគុណភាពខ្ពស់ ដែលបំពេញតាមតម្រូវការរបស់អ្នក។ សូមអានគោលការណ៍សងប្រាក់ និងការប្រគល់ទំនិញរបស់យើងមកវិញដោយប្រុងប្រយ័ត្ន ដើម្បីធានាថាអ្នកបានជ្រាបច្បាស់អំពីសិទ្ធិ និងកាតព្វកិច្ចរបស់យើង៖

  • លក្ខខណ្ឌនៃការប្រគល់ទំនិញមកយើងវិញ: អ្នកអាចប្រគល់ធុងសំរាមថ្មីដែលមិនបានបើកក្នុងរយៈពេល ៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃដឹកជញ្ជូនសម្រាប់ការសងប្រាក់វិញជូនវិញពេញលេញ។ ធុងសំរាមត្រូវតែស្ថិតនៅក្នុងវេចខ្ចប់ និងលក្ខខណ្ឌដើម។

  • ដំណើរការនៃការប្រគល់ទំនិញមកយើងវិញ: ដើម្បីចាប់ផ្តើមការប្រគល់ទំនិញ សូមទាក់ទងក្រុមសេវាកម្មអតិថិជនរបស់យើងតាមរយៈ info@gaea.com.kh។ អ្នកនឹងទទួលបានការណែនាំអំពីរបៀបប្រគល់ទំនិញមកវិញ។ សូមកត់សម្គាល់ថាថ្លៃដឹកជញ្ជូនត្រឡប់មកវិញគឺជាទំនួលខុសត្រូវរបស់អតិថិជន លើកលែងតែការប្រគល់នោះគឺបណ្តាលមកពីកំហុសរបស់យើង (ឧទាហរណ៍ ទំនិញមិនត្រឹមត្រូវ ឬខូច)។

  • ការសងប្រាក់ជូនអតិថិជនវិញ: នៅពេលដែលយើងទទួលបានទំនិញដែលអ្នកបានប្រគល់ត្រឡប់មកវិញ យើងនឹងធ្វើការត្រួតពិនិត្យ និងជូនដំណឹងដល់អ្នកអំពីស្ថានភាពនៃការសងប្រាក់ជូនអ្នក។ ប្រសិនបើការប្រគល់ត្រូវបានអនុម័ត ការសងប្រាក់ជូនអ្នក នឹងត្រូវបានដំណើរការទៅតាមវិធីបង់ប្រាក់ដើមរបស់អ្នក។

            –  ប្រសិនបើការទូទាត់ត្រូវបានធ្វើឡើងតាមរយៈកម្មវិធីធនាគារមុនថ្ងៃទី២០ នៃខែនោះ វានឹងត្រូវបានសងវិញចន្លោះថ្ងៃទី២៥ ដល់ថ្ងៃទី៣០ នៃខែដដែល។

            –  ប្រសិនបើការទូទាត់ត្រូវបានធ្វើឡើងតាមវិធីផ្សេងទៀត វានឹងត្រូវបានកាត់ចេញ ឬសងវិញ យោងតាមចំនួនទឹកប្រាក់នៅពេលទទួលបានវិក្កយបត្រសម្រាប់ខែបន្ទាប់។

  • ទំនិញដែលមិនអាចប្រគល់ជូនមកយើងវិញបាន: ការបញ្ជាទិញផ្ទាល់ខ្លួន ទំនិញផ្ទាល់ខ្លួន និងទំនិញដែលបានសម្គាល់ថាជាការលក់បញ្ចុះតម្លៃ។

២. វិក្កយបត្រប្រមូលថ្លៃសេវាប្រចាំខែ

  យើងយល់ថាបញ្ហាទាក់ទងនឹងការចេញវិក្កយបត្រអាចកើតឡើង ហើយយើងខិតខំដោះស្រាយបញ្ហាទាំងនោះឱ្យបានឆាប់រហ័ស។ សូមពិនិត្យមើលគោលការណ៍សងប្រាក់របស់យើងលើសេវាប្រមូលសំរាមប្រចាំខែ៖

  • ភាពមិនប្រក្រតីនៃវិក្កយបត្រ: ប្រសិនបើអ្នកជឿថាមានកំហុសនៅលើវិក្កយបត្រថ្លៃសេវាប្រមូលប្រចាំខែរបស់អ្នក សូមទាក់ទងមកយើងក្នុងរយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃចេញវិក្កយបត្រ។ យើងនឹងស៊ើបអង្កេតបញ្ហានេះ ហើយបើចាំបាច់ កែតម្រូវវិក្កយបត្រតាមនោះ។

  • ការសងប្រាក់សម្រាប់ការបង់លើសតម្លៃ: ក្នុងករណីមានការបង់ប្រាក់លើស ការសងប្រាក់ នឹងត្រូវបានចេញទៅគណនីរបស់អ្នក ឬបញ្ចូលជាឥណទានទៅក្នុងវិក្កយបត្របន្ទាប់របស់អ្នក។ ការសងប្រាក់ជាធម្មតាត្រូវបានដំណើរការក្នុងរយៈពេលនៃការចេញវិក្កយបត្រប្រចាំខែបន្ទាប់ បន្ទាប់ពីមានការផ្ទៀងផ្ទាត់។

  • ការស្នើសុំលុបចោលសេវាកម្ម: ប្រសិនបើអ្នកចង់លុបចោលសេវាកម្មប្រមូលសំរាមរបស់អ្នក សូមជូនដំណឹងមកយើងយ៉ាងហោចណាស់ ៣០ថ្ងៃជាមុន។ គ្មានការសងប្រាក់ណាមួយត្រូវបានផ្តល់ជូនសម្រាប់សេវាកម្មដែលបានផ្តល់ជូនរហូតដល់កាលបរិច្ឆេទនៃការលុបចោលនោះទេ។

  • ថ្លៃសេវាដែលមិនអាចសងប្រាក់វិញបាន: ថ្លៃសេវាដែលបានផ្តល់រួចហើយ ថ្លៃពិន័យសម្រាប់ការបង់ប្រាក់យឺត និងថ្លៃរដ្ឋបាល គឺមិនអាចសងប្រាក់វិញបានទេ។