អនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋបាលក្រុងសិរីសោភ័ណ និងក្រុមហ៊ុនហ្កា អុី យ៉ា

  នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ អនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋបាលក្រុងសិរីសោភ័ណ និងក្រុមហ៊ុន ហ្កា អុី យ៉ា ស្តីពីការពង្រឹង និងពង្រីកសេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងនៅតាមក្រុងនានាក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

  ក្រោមអធិបតីភាពឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ។

  គោលបំណង ៖ អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានបង្កើតឡើង ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលក្រុងសិរីសោភ័ណ និងក្រុមហ៊ុន ហ្កា អុី យ៉ា ក្នុងការអនុវត្តមុខងារគ្រប់គ្រងសំណល់រឹងទីប្រជុំជនរបស់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែប្រសើរឡើង ក្នុងគោលដៅពង្រីកសេវាកម្មនៅក្នុងសង្កាត់ចំនួន៤ គឺសង្កាត់កំពង់ស្វាយ សង្កាត់ព្រះពន្លា សង្កាត់អូរអំបិល និងសង្កាត់ទឹកថ្លា នៃក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

  ឯកសារយោងផ្លូវច្បាប់៖

– ឯកសារយោង៖ អនុក្រឹត្យលេខ១១៣ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសំណល់រឹងទីប្រជុំជន។ ទាញយក (ភាសាខ្មែរ)

– ឯកសារយោង៖ ប្រកាសអន្តរក្រសួងលេខ១៩៥ ប្រ.ស.ធចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងបរិស្ថាន ស្តីពីការកំណត់ថ្លៃសេវាអតិបរមាសម្រាប់សេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។ ទាញយក (ភាសាខ្មែរ)

– ឯកសារយោង៖ ដីកាលេខ១០ ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីការកំណត់ និងការអនុវត្តកម្រៃសេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន សម្រាប់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ទាញយក (ភាសាខ្មែរ)