“ទីក្រុងសៀមរាប បរិស្ថានស្អាត”

  នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងនិយោជិតនៃក្រុមហ៊ុនហ្កា អុី យ៉ា បានចូលរួមក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង ក្រោមប្រធានបទ “ក្រុងសៀមរាប បរិស្ថានស្អាត” ក្រោមអធិបតីភាពលោក ហាយ យង់ អភិបាលរងក្រុង និងជាតំណាងលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ដោយមានការចូលរួមពីតំណាង សហភាពសហព័ន្ធយុវជនកម្ពុជា សង្កាត់ទាំង១២ អង្គការសង្គមស៊ីវិល សហគមន៍ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមហ៊ុនឯកជន និងប្រជាពលរដ្ឋក្នុងក្រុងសៀមរាបជាច្រើននាក់។
ក្នុងឱកាសនេះ លោក ហាយ យង់ បានអំពាវនាវដល់ឯកឧត្តម លោកជំទាវ គ្រប់ស្ថាប័ន អង្គភាព អាជ្ញាធរមូលដ្ឋាន សហគមន៍ អាជីវករ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ រួមទាំងនៅក្នុងវេទិកានេះ និងនៅតាមមូលដ្ឋាន ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួនឱ្យបានសកម្ម និងខ្លាំងក្លាក្នុងការគ្រប់គ្រងសំរាម សំណល់រឹង ដោយញែក វេចខ្ចប់ទុកដាក់ និងបញ្ចេញសំណល់រឹងឱ្យបានត្រឹមត្រូវ និងចូលរួមបង់សេវាប្រមូល និងដឹកជញ្ជូនសំរាមឱ្យបានទៀងទាត់ ជាពិសេសត្រូវប្តេជ្ញាអនុវត្តគោលការណ៍ ៥ក (5R) ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថានរួមមាន ៖

១. ការបដិសេធ

២. ការកាត់បន្ថយ​

៣. ការប្រើឡើងវិញ

៤. ការកែច្នៃឡើងវិញ

៥. ការរំលឹកក្រោមពាក្យស្លោកថា “យើងរួមគ្នាការពារបរិស្ថានក្រុងសៀមរាប”។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *